ព្រឹកថ្ងៃអង្គារនេះ យ៉ាងហោចមានរថយន្ត ២គ្រឿងទៀត បើកបររអិលធ្លាក់ផ្លូវ ក្នុងស្រុកស្ទឹងហាវ ពេលកំពុងធ្លាក់ភ្លៀង

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ អ្នកបើកបររថយន្តមួយចំនួន ដែលធ្វើដំណើរតាមបណ្តោយផ្លូវទើបស្ថាបនាថ្មី ឆ្លងកាត់មូលដ្ឋានស្រុកស្ទឹងហាវ បានផ្ញើសារក្រើនរំលឹកជាថ្មីទៀត ដល់អ្នកប្រើប្រាស់ផ្លូវ ឬអ្នកបរ ឆ្លងកាត់ផ្លូវស្ថាបនាថ្មី នាស្រុកស្ទឹងហាវ ចន្លោះពីផ្លូវបំបែក ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ឆ្ពោះទៅស្រុកស្ទឹងហាវ-ក្រុងព្រះសីហនុ សូមមានការប្រុងប្រយ័ត្នខ្ពស់ ឬត្រូវបើកបរយឺតៗ ក្នុងអំឡុងពេល មានភ្លៀងធ្លាក់ ដើម្បីរក្សាសុវត្ថិភាពផ្លួាល់ខ្លួន..។

ក្រុមអ្នកបើកបរទាំងនោះ បញ្ជាក់ថា នៅពេលមានភ្លៀងធ្លាក់ ស្ថានភាពផ្លូវនៅតាមកន្លែងខ្លះ នាមូលដ្ឋានស្រុកស្ទឹងហាវ គឺមានភាពរអិលខ្លាំង ដែលបណ្តាលឲ្យរថយន្តមួយចំនួន រអិលធ្លាក់ពីផ្លូវ..។

ផ្តើមពីបញ្ហានេះ សូមឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវប្រុងប្រយ័ត្នពេលមានភ្លៀងធ្លាក់ ជាពិសេសត្រូវបើកបរក្នុងល្បឿនយឺតៗ ព្រោះថា នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភានេះ យ៉ាងហោចមានរថយន្ត ដឹកទំនិញ ០២ គ្រឿងទៀត បានបើករអិលធ្លាក់ខុសផ្លូវ..៕

អត្ថបទដែលជាប់ទាក់ទង