កម្មករកម្មការនីរោងចក្រ Wing Star Shoes បណ្តោយផ្លូវជាតិលេខ៣ ខេត្តតាកែវ បន្តតវ៉ាទាមទារប្រាក់ថ្លៃបាយ និងថ្លៃរថយន្តធ្វើដំណើរ

ខេត្តតាកែវ ៖ កម្មករកម្មការនី រាប់រយនាក់ បម្រើការងារនៅរោងចក្រ Wing Star Shoes (ភូមិរូង) មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៣ ចេញពីផ្សារត្រាំខ្នារ ប្រមាណ ៦គីឡូម៉ែត្រ ឆ្ពោះទៅផ្សារអង់តាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានបន្តប្រមូលផ្តុំគ្នាធ្វើការតវ៉ា  នៅទីតាំងរោងចក្រផ្ទាល់ ដើម្បីទាមទារលុយថ្លៃបាយ និងលុយថ្លៃឡាន..។

ក្រុមកម្មករ បានឲ្យដឹងថា ពួកគាត់ បានប្រមូលផ្តុំគ្នាតវ៉ាអស់ជាច្រើនថ្ងៃកន្លងមកហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយទេ..?។

ក្រុមកម្មករកម្មការនីទាំងនោះ បានស្នើដល់ថ្នាក់ដឹកនាំ មន្ទីរ ក្រសួងពាក់ព័ន្ធ និងអភិបាលខេត្តតាកែវ ជួយចុះមករកដំណោះស្រាយជូនពួកគាត់ ឲ្យបានឆាប់ផង ដ្បិតការជួបជុំតវ៉ាខាងលើនេះ បានអីសបន្លាយជាច្រើនថ្ងៃមកហើយ នៅតែគ្មានដំណោះស្រាយទៀត..៕

អត្ថបទដែលជាប់ទាក់ទង