តុលាការផ្តន្ទាទោសយុវជន២នាក់ ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ករណីឃាតកម្មប្លន់ទ្រព្យសម្បត្តិ

រាជធានីភ្នំពេញ ៖ លោក ឆឹង ឫទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោស យុវជន ២នាក់ ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ពាក់ព័ន្ធករណី ឃាតកម្មគិតទុកជាមុន នឹងបទសមគំនិត សម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិ ។

ជនជាប់ចោទទី១- ឈ្មោះ ម៉េង ណាឃីម ភេទប្រុស អាយុ ២១ឆ្នាំ ឃាត់ខ្លួនបាន នៅស្រុងគិរីវង់ ខេត្តតាកែវ ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន ទី២- ឈ្មោះ ម៉ៅ រដ្ឋា ហៅជិប ភេទប្រុសអាយុ ២៩ឆ្នាំ ឃាត់ខ្លួន បាននៅតាមបណ្តោយផ្លូវជាតិលេខ១ មុខ មណ្ឌលសុខភាព ព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជា ។

សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជស្ស័យបានកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ និងដកវត្ថុតាងចាប់យក ៖

១- ទូរស័ព្ទម៉ាក OPPO

២- ខ្សែដៃ ផ្លាកទីន

៣- ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខត្បូងឃ្មុំ 1H 1406 (របស់ជនរងគ្រោះ) ។

យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ខាងលើនៅតំណាក់ការសមត្ថកិច្ចបានឆ្លើយថា : នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពួកខ្លួនពិតជាបានធ្វេីសកម្មភាពប្លន់ចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ សោ សៅពិសិដ្ឋ ភេទប្រុស ប្លន់យកម៉ូតូ, ខ្សែករមាស, ចិញ្ជៀន, ខ្សែដៃមាស និងទូរស័ព្ទ ប្រាកដមែន ។ក្រោយពីធ្វេីសកម្មភាពរួច ពួកខ្លួនបានចែកសម្ភារគ្នា ក្នុងនោះឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប យកចិញ្ជៀនមាស និងខ្សែករ ចំណែកឈ្មោះ ម៉េង ណាឃីម យកម៉ូតូ, ទូរស័ព្ទដៃ និងខ្សែដៃ រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ តែម្តង ៕

អត្ថបទដែលជាប់ទាក់ទង