ព្រឹកនេះ ជំនន់ទឹកភ្លៀង បានជន់លិចតំបន់ខ្លះ នៃក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២នេះ នៅតាមតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ ត្រូវជំនន់ទឹកភ្លៀងជន់លិច។ ក្នុងនោះ ក៏មានតំបន់ខ្លះ នៃសង្កាត់លេខ៤ និងសង្កាត់លេខ១ ផងដែរ..។

តំបន់ខ្លះនៃសង្កាត់លេខ១ ដែលមានជំនន់ទឹកភ្លៀង គឺមាននៅខាងក្រោយសាលាសង្កាត់លេខ១ ម្តុំចំណុច ផ្លូវបេតុងកំពុងស្ថាបនា ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ..។

ប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុ បានឲ្យដឹងថា ភ្លៀងបានបន្តធ្លាក់មកតាំងពីយប់ថ្ងៃទី១៨ ហើយបន្តជាប់រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែឧសភានេះ គឺនៅតែបន្តធ្លាក់ភ្លៀងដដែល..៕

អត្ថបទដែលជាប់ទាក់ទង