សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក ក្នុងប្រទេសស្វីស នៅថ្ងៃទី២១ ឧសភា

រាជធានីភ្នំពេញ ៖ ហ្វែសប៊ុក សម្តេចតេជោ ហ៊ុន សែន បានផ្សព្វផ្សាយនៅថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២នេះថា នៅម៉ោង ០១ និង៣០នាទី រំលងអាធ្រាតុ ឆ្លងចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ សម្តេចប្រមុខដឹកនាំ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួម វេទិការសេដ្ឋកិច្ចពិភពលោក នៅទីក្រុង
ដាវ៉ូស ប្រទេសស្វីស ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ” ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ
ដែលកំពុងរស់នៅបណ្តាប្រទេស នៅទ្វីបអឺរ៉ុប ដែលបានចេញវីដេអូអបអរសាទរដំណើរ របស់ខ្ញុំ ទៅកាន់តំបន់អឺរ៉ុប “។

សម្តេចតេជោ ឲ្យដឹងដូច្នេះ រួចបញ្ជាក់បន្ថែមថា ” តាមការគ្រោងទុកខ្ញុំ នឹងជួបបងប្អូនខ្មែរ
យើង នៅសូរិក ប្រទេសស្វីស នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ “។

សម្តេចបន្តថា សម្តេច សូមជំរាបលា បងប្អូនជនរួមជាតិ នៅក្នុង
ប្រទេស មួយរយ:ខ្លី ហើយនឹងជួបបងប្អូន ជនរួមជាតិ នៅតំបន់អឺរ៉ុប ក្នុងពេលប្រមាណ ៦០ ម៉ោងទៀត ៕

អត្ថបទដែលជាប់ទាក់ទង