លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ឧបត្ថម្ភថវិកា២លានរៀល ជួយបុរសម្នាក់ពិការដៃ ដោយឆក់ខ្សែរភ្លេីង
ខេត្តបាត់ដំបង ៖ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី បានឧបត្ថម្ភថវិកាចំនួន ០២ លានរៀល ដេីម្បីជួយដល់បុរសម្នាក់ពិការដៃ ដោយសារគ្រោះថ្នាក់ឆក់ខ្សែរភ្លេីង ហេីយប្រពន្ធពោះធំ មានជីវភាពក្រីក្រ រស់នៅ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ថវិកាខាងលើនេះ ត្រូវបានក្រុមការងារ របស់លោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅប្រគល់ដល់គ្រួសារជនរងគ្រោះ នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ។
នាឱកាសនោះ បុរសរងគ្រោះ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងភរិយា ព្រមទាំងក្រុមបុត្រាបុត្រី ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសារ របស់គាត់ ក្នុងគ្រានេះ ៕