ដាច់ខ្សែជណ្តើរយន្តពីជាន់ទី១៥ ធ្លាក់មនុស្សស្លាប់៤នាក់ និងរបួសធ្ងន់១នាក់ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សាក្សីជាប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មានករណីដាច់ខ្សែជណ្តើរយន្តពីជាន់ទី១៥ ធ្លាក់មនុស្សចំនួន ០៥នាក់ ។ ក្នុងនោះ ស្លាប់ ០៤ នាក់ និងរបួសធ្ងន់ ០១នាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ ០៨ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ មានទីតាំងនៅទល់មុខ កាសុីណូយ៉ាព័រ ស្ថិតនៅស្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
សូមចូលរួមរំលែកមរណទុក្ខ និងសោកស្តាយផង..៕

អត្ថបទដែលជាប់ទាក់ទង