ដាច់ខ្សែកាបជណ្តើរយន្ត បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ (ព័ត៌មានបន្ថែម) មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ មានករណីដាច់ខ្សែកាបជណ្តើរយន្ត ពីជាន់ទី១៥ បណ្តាលឱ្យមនុស្ស ០៤នាក់បានស្លាប់ និង ០១នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើង នៅក្នុងអាគារកំពុងសាងសង់ នៅចំណុចផ្លូវសេតេ ស្ថិតក្នុងក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះទាំង ០៥នាក់ រួមមាន៖
១-ឈ្មោះ វល្ល៌ ភេទប្រុស អាយុ ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ (ស្លាប់នៅកន្លែងកើតហេតុ)។
២- ឈ្មោះ នូ សុីនួន ភេទប្រុស អាយុ ៣៣ឆ្នាំ មានស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ (ស្លាប់នៅកន្លែងកើតហេតុ)។

៣- ឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកអំពិល ខេត្តឧត្តរមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ)។
៤- ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ (បានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីពេទ្យ 888)។
៥- ឈ្មោះ ហេង សីហា អាយុ ២៨ឆ្មាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង ០៥នាក់ បានឡើងជិះជណ្តើរយន្ត (ជណ្តើរយន្តសំរាប់ដាក់សម្ភារៈឡើងអគារ) ក្នុងគោលដៅឡើងទៅបំពេញការងារនៅជាន់ខាងលើ លុះជិះដល់ជាន់ទី១៥ ក៏ស្រាប់តែខ្សែ កាប នៃជណ្តើរយន្តនោះបានដាច់ធ្លាក់មកក្រោមពេញទំហឹងតែម្តង។

បច្ចុប្បន្ន សាកសពជនរងគ្រោះ បានរក្សាទុកបណ្ដោះអាសន្ននៅសាលតម្កល់សព នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើនីតិវិធីបន្តទៀត ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង