ស្លាប់៥នាក់និងរបួស១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៩ ខែឧសភា

រាជធានីភ្នំពេញ ៖ របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅទូទាំងប្រទេសចំនួន ០៨ករណី បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ០៥នាក់, របួសស្រាល និងធ្ងន់ ១០នាក់។

ប្រភពដដែលបន្តថា មូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺ៖ បើកបរល្បឿន, មិនប្រកាន់ស្ដាំ, វ៉ាប្រជែង, ស្រវឹង និងមិនគោរពសិទ្ធិអទិភាព..៕

អត្ថបទដែលជាប់ទាក់ទង