អភិបាលខេត្តកំពត បញ្ជាឲ្យមន្ត្រីជំនាញកសាងសំណុំរឿងប្តឹង បុគ្គលដឹកដីចាក់​លុប​ដៃ​ព្រែក​ ធ្វើកម្មសិទ្ធិខុសច្បាប់ ទៅកាន់តុលាការផ្តន្ទាទោស

ខេត្តកំពត ៖ មន្ត្រីរដ្ឋបាលខេត្តកំពត បានឲ្យដឹងថា កាលពីល្ងាចថ្ងៃ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០២២​ ​ ​មាន​ប្រជាពលរដ្ឋ​មួយចំនួន បានហៅទូរស័ព្ទ តាម​រយៈលេខ​ទូរស័ព្ទ​ទៅទៅកាន់ លោក ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​ ស្នើឲ្យជួយអន្តរាគមន៍លើករណីមានបុគ្គល ដឹកដី​ចាក់ ដាក់​​លូរ​ ​រំលោភ​លើ​ដៃ​ព្រែក​ យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​​ បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ ពិបាក​ក្នុង​ការ​ចេញ​ទូក​នេនេសាទ..។

ភ្លាមៗបន្ទាប់​ពី​បាន​ទទួល​ដំណឹង​ខាខាងលើនេ លោកអភិបាលខេត្ត​ ក៏​បាន​ចុះ​ទៅ​ដល់​ទីតាំង​ជាក់ស្ដែង​ ដេីម្បី​សម្របសម្រួល​ដោះស្រាយ​ ទីតាំងនោះជូន​ពលរដ្ឋ​ប្រើប្រាស់វិញ​ ។

នាឱកាសនោះ លោក ម៉ៅ ធនិន បាន​ឱ្យ​ជំនាញ​ជីកកាយយកអាចម៌​ដី​ លូរ​ និង​បង្គន់​ ចេញពី​កន្លែង​នោះ​ចេញ​ ។ ជាងនេះទៀត ​ចំពោះបុគ្គលិក ដែលដឹកដីចាក់​លុប​ដៃ​ព្រែក​ខាងលើ បាន​ឱ្យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​កាន់តុលាការ ដើម្បីចាត់ការតាម​នីតិវិធី​ច្បាប់​។

ដោយឡែក សម្រាប់ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ដូន​តោក សង្កាត់​ត្រេីយ​កោះ​ ក្រុង​កំពត​ ក៏បាន​អបអរសាទរ និងបង្ហាញទឹកចិត្តសប្បាយ​រីករាយ​ ចំពោះ​ចំណាត់​ការ​ភ្លាម​ៗ​ របស់​ លោក​ ម៉ៅ​ ធនិន​ អភិបាលខេត្តកំពត..៕

អត្ថបទដែលជាប់ទាក់ទង