សម្តេច ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក

រាជធានីភ្នំពេញ ៖ នៅម៉ោង ១២ និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ សម្តេចអ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ នឹងពិភាក្សាជុំវិញមូលបទ “ប្រវត្តិសាស្ត្រនៅចំណុចរបត់៖ គោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រធុរកិច្ច” នឹងត្រូវបានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំជិត ២.៥០០នាក់ មកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ..៕

អត្ថបទដែលជាប់ទាក់ទង