សកម្មភាពដង្ហែក្បួន ឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ របស់គណបក្សភ្លើងទៀន ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សកម្មភាពដង្ហែក្បួនឃោសនារកសំឡេងឆ្នេាត នៃការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ របស់គណបក្សភ្លើងទៀន នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ។

តំណាងគណបក្សភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យនេះ សមាជិកសមាជិកា របស់គណបក្សភ្លើងទៀន បានដង្ហែក្បួនឃោសនា ក្នុងមូលដ្ឋានចំនួន ០៣ឃុំ រួមមាន ៖ ឃុំសាមគ្គី – ទឹកល្អក់ និងឃុំទឹកថ្លា នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ..។ ចំណែក នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ នឹងរៀបចំដង្ហែក្បួនឃោសនា ក្នុងមូលដ្ឋានចំនួន ១២ ឃុំទៀត ក្នុងស្រុកព្រៃនប់..។

ដោយឡែក នៅព្រឹកថ្ងៃអាទិត្យនេះ មានសមាជិកសមាជិកា គណបក្សភ្លើងទៀន ប្រមាណ ៥០០ នាក់ – រថយន្ត ២០ គ្រឿង និង ម៉ូតូចំនួន ១០០ គ្រឿង បានចូលរួមដង្ហែក្បួនឃោសនា នៅថ្ងៃទី០២ នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ ៕

អត្ថបទដែលជាប់ទាក់ទង