ប្រធានសមាគមកីឡាម៉ូតូទឹកម៉ាឡេស៊ី សរសើរការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹក ជើងឯកអស៊ីអាគ្នេយ៍ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ ៖ ប្រធានសមាគមកីឡាម៉ូតូទឹកប្រទេសម៉ាឡេស៊ី លោក Datuk saffian Omar បានសរសើរការធ្វើជាម្ចាស់ ព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹកជើងឯកអស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ..។

ព្រមជាមួយគ្នានេះ នឹងសន្យាជំរុញភ្ញៀវទេសចរម៉ាឡេស៊ី មកទស្សនាកំសាន្ត នាឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ។

ការថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្រោយកីឡាករម៉ូតូទឹកម៉ាឡេស៊ី ទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតម៉ូតូទឹកវិញ្ញាសា Ranabout Endurance Open ជុំទី១ ខណៈកីឡាករកម្ពុជា លេខ២ និងលេខ៣ កីឡាករថៃ ។

ប្រធានសមាគមកីឡាម៉ូតូទឹកប្រទេសម៉ាឡេស៊ី លោក Datuk saffian Omar ឲ្យដឹងដូច្នេះ រួចឲ្យដឹងថា ប្រទេសកម្ពុជា បានរៀបចំការប្រកួតនេះ បានល្អ បើទោះបីអាកាសធាតុ ធ្វើឲ្យមានបញ្ហារំខានផ្នែកបច្ចេកទេសបន្តិចបន្តួចក៏ដោយ ក៏គណៈកម្មការកម្ពុជា ធ្វើឲ្យការប្រកួតកម្រិតអន្តរជាតិនេះ ប្រពឹត្តទៅយ៉ាងរលួន និងជោគជ័យ ។ លោក Datuk Saffian Omar បន្តថា ខេត្តព្រះសីហនុ របស់កម្ពុជា គឺជាតំបន់ទេសចរព៍ ដ៏ទាក់ទាញ អាចរៀបចំការប្រកួតកម្រិតអន្តរជាតិ និងពិភពលោកបាន មិនចាញ់ទីក្រុងប៉ាតាយា ប្រទេសនោះទេ ។

លោក Datuk saffian Omar បញ្ជាក់បន្ថែមថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រូបលោក នឹងគៀងគរប្រជាជនម៉ាឡេស៊ី ឲ្យមកសទ្សនាកម្ពុជា ឲ្យបានច្រើន ដើម្បីគាំទ្រការធ្វើជាម្ចាស់ផ្ទះលើកដំបូង សម្រាប់ប្រជាជាតិកម្ពុជា ។

គួររំលឹកថា ព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹក ជើងឯកអស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ប្រទេសម៉ាឡេស៊ី បានបញ្ជូនអត្តពលិកចូលរួមចំនួន ០៣នាក់ ប៉ុន្តែដោយសារបញ្ហាសុខភាព និងបច្ចេកទេស កីឡាករម៉ាឡស៊ីមកបានតែម្នាក់ ។

លោក Datuk saffian Omar បញ្ជាក់ថា ម៉ាឡេស៊ី គាំទ្រកម្ពុជា សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ ៕ ប្រភព % AMS

អត្ថបទដែលជាប់ទាក់ទង