សកម្មភាព លោក ខៀវ កាញារីទ្ធ អញ្ជើញចុះឃោសនាបោះឆ្នោត ឃុំ-សង្កាត់ អាណត្តទី៥ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ លោក ខៀវ កាញារីទ្ធ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ នៅក្នុងឃុំទាំង ៨ នៃស្រុកកោះសូទិន ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ គជប បានឲ្យដឹងថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល ២សប្តាហ៍ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ។ ចំណែក ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ។

តាមរបាយការណ៍ផ្លូវការ នៃការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ដែលទទួលបានពី គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត, មានគណបក្សនយោបាយចំនួន១៧ និងមានបេក្ខជនសរុបចំនួន ៨៦,០៩២នាក់ ។ ក្នុងនោះ ស្រ្តីមានចំនួន ២៧,៨១៣នាក់ ត្រូវបានចុះបញ្ជី សម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង