នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី៖ ទំនាក់ទំនង រវាងអូស្ត្រាលី ជាមួយចិន នៅតែពិបាកដដែល

អូស្ត្រាលី ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី ទើបជាប់ឆ្នោតថ្មី លោក Anthony Albanese បានប្រាប់ Reuters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២នេះថា ទំនាក់ទំនង រវាងអូស្ត្រាលី ជាមួយប្រទេសចិន គឺនៅតែពិបាកដដែល ។

លោកនាយករដ្ឋមន្ត្រី បញ្ជាក់ឲ្យដឹងដូច្នេះ ធ្វើឡើង មុនពេលរូបលោក ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទេស Quad ជាមួយលោកប្រធានាធិបតីអាមេរិក Joe Biden ព្រមទាំងក្រុមមេដឹកនាំជប៉ុន និងឥណ្ឌា នៅក្នុងប្រទេសជប៉ុន ៕ ប្រភព៖ Reuters

 

អត្ថបទដែលជាប់ទាក់ទង