សហរដ្ឋអាមេរិក នឹងប្រើកម្លាំងទ័ព ដើម្បីការពារកោះតៃវ៉ាន់..

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក វី បៃដិន នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានលើកឡើងថា លោកសុខចិត្តប្រើកម្លាំងទ័ព ដើម្បីការពារកោះតៃវ៉ាន់ ។ ហើយសហរដ្ឋអាមេរិក នឹងឈរលើគោលការណ៍ស្រប ជាមួយប្រទេសដទៃ ដើម្បីឱ្យប្រាកដថា ចិន មិនអាចប្រើកម្លាំងទ័ព នៅកោះតៃវ៉ាន់បានទេ ។

ឆ្លើយតប លោក ចូរ បៃដិន អ្នកនាំពាក្យក្រសួងការបរទេសចិន គឺលោក វ៉ាង វិនពីន បានឆ្លើយតបវិញថា ប្រទេសចិន ឈរលើគោលការណ៍យ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងឆន្ទៈ របស់សហរដ្ឋអាមេរិក ក្នុងការប្រើកម្លាំងយោធា ដើម្បីការពារកោះតៃវ៉ាន់ ប្រសិនបើចាំបាច់ ដូចលោកប្រធានាធិបតីសហរដ្ឋអាមេរិក បានសន្យាមែននោះ។

យ៉ាងនេះក្តី សហរដ្ឋអាមេរិក ត្រូវចាំថា តៃវ៉ាន់ វាជាផ្នែកមួយ របស់ ចិន តែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង