កម្ពុជា នឹងរៀបចំដង្ហែរទង់ និងអត្តពលិកជ័យលាភី SEA Games នៅថ្ងៃទី២៤ ខែឧសភានេះ

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” បានប្រកាសពីការរៀបចំក្បួនដង្ហែរទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងកីឡាករ កីឡាការិនីជយលាភី ពីការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

សេចក្តីជូនដំណឹង ចុះថ្ងៃទី២៣ ខែឧសភា បានបញ្ជាក់ថា ក្បួនដង្ហែរនឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី បត់តាមផ្លូវនរោត្តមត្រង់ មន្ទីរពេទ្យព្រះអង្គឌួងឆ្ពោះទៅ វិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើត ត្រឡប់មកផ្លូវព្រះសុរាម្រិតដល់ផ្លូវព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

កម្ពុជា បានបញ្ជូនអត្តពលិក ទៅចូលរួម SEA Games 2021 នៅប្រទេសវៀតណាម ដោយជាលទ្ធផល កម្ពុជា ដណ្តើមបានមេដាយសរុប ៦៣ គ្រឿង ពី ១៥ ប្រភេទកីឡា ។ ក្នុងចំណោម ៣៣ ប្រភេទកីឡា សរុបដែលបានបញ្ជូនទៅ ប្រទេសវៀតណាមលើកទី៣១ នេះ ៕

អត្ថបទដែលជាប់ទាក់ទង