កម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៥-៣១ ខែឧសភា

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ កម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើងប្រទេសថៃ និងប្រទេសឡាវ ជាមួយខ្យល់មូសុងនិរតី កម្រិតមធ្យម ។

ឥទ្ធិពលនេះ នឹងបណ្តាលឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៩ ខែឧសភា នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕

អត្ថបទដែលជាប់ទាក់ទង