ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅសង្កាត់គ.ម ៦ ខណ្ឌប្ញស្សីកែវ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាលសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ករណីរក្សាទុកសារធាតុខុសច្បាប់ រួមជាមួយគ្រឿងញៀន ក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់តូច នៅចំណុចផ្លូវបេតុង ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២០ និង១៥ នាទីយប់ ។

លោកវរសេនីយ៍ត្រី ញាណ ពុទ្ធា នាយប៉ុស្តិ៍នគរបាលគីឡូម៉ែលេខ៦ បានប្រាប់អ្នកសារព័ត៌មានសេះមាស អោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ យ៉ុន ចាន់វ៉ាន់ដេត អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅផ្ទះលេខ០៧ ផ្លូវជាតិ៥ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន មាន ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ០៤កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង