ព្រះរាជបុត្រីចុងក្រោយ នៃព្រះករុណា​សម្តេចព្រះមុនីវង្ស​ សោយព្រះពិរាល័យ នៅព្រឹកថ្ងៃទី​២៦​ ខែឧសភា​ ឆ្នាំ២០២២នេះ

រាជធានីភ្នំពេញ ៖ ព្រះរាជបុត្រីចុងក្រោយ នៃព្រះករុណា​សម្តេចព្រះមុនីវង្ស​ បានសោយព្រះពិរាល័យ នៅព្រឹកថ្ងៃទី​២៦ ​ខែឧសភា​ ឆ្នាំ២០២២​នេះ នាសហរដ្ឋអាមេរិក ។

ព្រះអង្គម្ចាស់ក្សត្រី​ ស៉ីសុវត្ថិ​ នារីបូង៉ា ព្រះរាជបុត្រីពៅ​ នៃព្រះករុណា​សម្តេចព្រះមុនីវង្ស​ បានយាងសោយព្រះពិរាល័យនៃនាព្រឹកថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០២២​នេះ ក្នុងព្រះជន្មាយុ​ ៨៧ព្រះវស្សា​ ដោយព្រះជរាពាធ។

ព្រះអង្គម្ចាស់ក្សត្រី​ គឺជាព្រះរាជបុត្រីចុងក្រោយបង្អស់នៃព្រះករុណាព្រះបាទមុនីវង្ស ដែលគង់ព្រះជន្មសព្វថ្ងៃ ។

ទូលព្រះបង្គំ​សូមឧទ្ទិស ចំពោះវិញ្ញាណក្ខន្ធ របស់ព្រះអង្គម្ចាស់ក្សត្រី​ សូមស្តេចយាងគង់ក្នុងព្រះបរមសុខ កុំបីឃ្លាងឃ្លាតឡេីយ ៕

អត្ថបទដែលជាប់ទាក់ទង