សម្តេច ហ៊ុន សែន បញ្ជាឱ្យកំណត់ព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាបជាថ្មី ដោយផ្អែកលើភាពចាំបាច់ និងជាក់ស្តែង

រាជធានីភ្នំពេញ ៖  នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសជូនជនរួមជាតិ ស្តីពីបឹងទន្លេសាប ដោយបញ្ជាឱ្យមានការកំណត់ជាថ្មីព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប ដោយផ្អែកលើភាពចាំបាច់ និងជាក់ស្តែង ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បឹងទន្លេសាប មានវិសាលភាពធំទូលាយគ្របដណ្តប់លើខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង,បន្ទាយមានជ័យ,សៀមរាប និងកំពង់ធំ ដែលមានការលំបាក ក្នុងគ្រប់គ្រង ទាមទារឱ្យមានកិច្ចសហការខ្ពស់ ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាប ធានានិរន្តរភាពជីវចម្រុះ ៕

អត្ថបទដែលជាប់ទាក់ទង