នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ខេត្តព្រះសីហនុ ៖ នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពី ការិ​យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរ​បាលខេត្តកោះកុង ស្តីពីករណីលួចរួចមក កម្លាំងជំនាញ​នៃអធិការ​ដ្ឋា​ន​នគរបាល ស្រុកព្រៃ​នប់ បានសហការជាមួយ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងតាព្រហ្ម និងប៉ុស្ដិ៍នគរបា​លរដ្ឋបាលអូរ​ឧកញ៉ាហេង បានចុះស្រាវ​ជ្រាវ ឈានទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ កាលពីថ្ងែទី២៦ ខែឧសភា ឆ្នំា២០២​២។

សមត្ថកិច្ច បានបន្តថា ជនសង្ស័យឈ្មោះ ឈា​ង ពី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិត​ប្រាកដ មានទីលំ​នៅភូមិអូរតាប៉ាង ឃុំអូរឧក​ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្តុតាងរួមមាន៖ ម៉ូតូ ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កោះកុង1B-4954 ដែលបានធ្វើសកម្មភាពលួច ពីស្រុកបទុមសា​គរ ខេត្តកោះកុង មកសំងំលាក់​ខ្លួនក្នុងស្រុកព្រៃនប់។

បច្ចុប្បន្ន សមត្ថកិច្ច បានប្រគល់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង អោយទៅនគរបាលស្រុកបរទុមសាគរ នៃស្នង​ការដ្ឋាននគរបាលខេត្តកោះ​កុង ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង