លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា២លានរៀល និងម្ហូបអាហារ ជូនគ្រួសារបុរសពិការដៃម្នាក់ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ បានចាត់តំណាងឲ្យនាំយកថវិកាចំនួន​​ ០២ លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ទៅប្រគល់ជូន បុរសពិការដៃម្នាក់ដោយសារគ្រោះថ្នាក់ឆក់​ខ្សែរភ្លេីង រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

រាល់ថ្ងៃនេះ បុរសរងគ្រោះខាងលើ កំពុងរស់នៅជាមួយប្រពន្ធ មានផ្ទៃពោះជិតគ្រប់ខែម្នាក់ និងមានជីវភាពតោកយ៉ាក ហើយការរស់នៅសព្វថ្ងៃ គឺបានសុំដំបូលផ្ទះ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្នាក់នៅ ជាបណ្ដោះអាសន្ន។

យ៉ាងណាក៏ដោយចុះ ក្រោយទទួលបានថវិកាពីតំណាង របស់លោកឧកញ៉ា ទៀ វិចិត្រ ក្រុមគ្រួសារបុរសរងគ្រោះ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងភរិយា ដែលបានផ្តល់ថវិកា ដើម្បីជួយសម្រាល នូវទុក្ខលំបាក ដល់ក្រុមគ្រួសារ របស់ពួកគាត់ នាឱកាសនេះ ៕

អត្ថបទដែលជាប់ទាក់ទង