ពិធីប្រកាសបញ្ចូល សមាជិកគណបក្សប្រជាជនកម្ពុជា មូលដ្ឋានសាលាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា មូលដ្ឋានសាលាខេត្តព្រះសីហនុ សរុបចំនួន ៥៨នាក់ ។

ពិធីនេះបានធ្វើឡើង នៅរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅ គណៈបក្សប្រជាជនកម្ពុជា ឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ឯម ភាព ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ប្រធានសាខាបក្ស ចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានសាលាខេត្ត។

នាឱកាសនោះ លោក ណាំ វិសាល តំណាងឱ្យសមាជិកគណបក្សថ្មីចំនួន ៥៨នាក់ និយាយថា ក្នុងនាមជាតំណាងសមាជិកថ្មី សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដោយស្មារតីជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយដ៏ត្រឹមត្រូវ បានពុះពារជំនះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជាតិមាតុភូមិ និងដើម្បីប្រជាជនកម្ពុជា ហើយឆ្លើយតបទៅនឹងគុនូប្បការៈដ៏ថ្លៃថ្លារបស់គណប្សប្រជាជនកម្ពុជា  យើងខ្ញុំទាំងអស់គ្នាជាសមាជិកថ្មី សូមធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖
១- ប្តេជ្ញាខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
២- កសាងទំនាក់ទំនងល្អជាមួយមហាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សច្បាប់របស់រដ្ឋជូនប្រជាជន។
៣- ខិតខំថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង និងរក្សាការសម្ងាត់របស់គណបក្ស ជានិច្ចការផ្តល់មតិយោបល់ឱ្យគ្នាទៅវិញទៅមកដើម្បីរកការរីកចំរើន។
៤- ខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ ។
៥- ប្តេជ្ញាកៀរគរ ប្រមូលសមាជិកគណបក្ស និងប្រជាពលរដ្ឋឲ្យទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារាល់ការបោះឆ្នោតនាពេលខាងមុខ។

ជាមួយគ្នានោះ លោក ឯម ភាព មានប្រសាសន៍សំណេះសំណាល  និងធ្វើការណែនាំដល់សមាជិកទើបតែចូលថ្មីនាពេលនេះ ឱ្យយល់ពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលជាគណបក្សចាស់ទុំនយោបាយដោយឈរលើគោលការណ៍ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យយុត្តិធម៌ ក្នុងការកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយរួមទាំងឧត្តមគតិត្រឹមត្រូវ និងមានគុណបំណាច់យ៉ាងធំធេង ចំពោះជាតិមាតុភូមិ ដូច្នេះពួកយើងទាំងអស់គ្នា ត្រូវសម្រេចបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្របោះឆ្នោះជ្រើសតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលថ្ងៃអនាគតខាងមុខនេះ។

លោកក៏បានថ្លែង នូវការស្វាគមន៍យ៉ាងកក់ក្តៅ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សមាជិក សមាជិកាទាំង ៥៨ រូប ដែលបានចូលរួមជីវភាពនយោបាយនេះ ពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសគណបក្សនយោបាយ និងបានចាត់ទុកថា កាយវិការនេះ គឺបានបង្ហាញអោយឃើញពីការសាមគ្គីជាតិ និងការគាំទនូវកម្មវិធីនយោបាយ ក៏ដូចជាការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជានាពេលកន្លង ព្រោះមានតែគណបក្សប្រជាជនទេ ដែលមិនរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខ រួមទុកជាមួយប្រជាពលរដ្ឋជានិច្ច ដូចយើងទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ហើយថា គណបក្សប្រជាជនកម្ពុជា គឺជាស្នូលយ៉ាងរឹងមាំ ក្នុងការបង្រួបបង្រួមជាតិ ដែលនាំមក នូវសុខសន្តិភាពយ៉ាងពេញលេញជូនជាតិមាតុភូមិ និងប្រជាជនធ្វើឱ្យប្រទេសជាតិ មានការអភិឌ្ឍនរីកចម្រើនគួរឱ្យកត់សំគាល់ ពីមួយថ្ងៃទៅមួយថ្ងៃ និងឈានទៅកាត់បន្ថយនូវភាពក្រីក្រ របស់ប្រជាជន ព្រមទាំងបានលើកស្ទួយឧត្តមានុភាព និងកិត្យានុភាពជាតិទាំង ក្នុងតំបន់លើឆាកអន្តរជាតិទៀតផង៕ ដោយ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង