យុវជន មូន ពេជ្រ ជាកូនកសិករនៅខេត្តកំពង់ឆ្នាំង បញ្ចប់ការសិក្សានៅសាលា បណ្ឌិតសភាយោធាអាមេរិក ជំនាញផ្នែកគណិតវិទ្យា និងការសាវជ្រាវ នៅលំហរអាកាស

រាជធានីភ្នំពេញ ៖ យុវជន មូន ពេជ្រ (Moon Pich) ជាកូនកសិករ រស់នៅភូមិគ្រួស ឃុំរលាប្អៀ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង បានទទួលបានអាហារូបករណ៍ទៅសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិក រយៈពេល ០៤ឆ្នាំ ហើយទើប បានបញ្ចប់ការសិក្សានៅឆ្នាំ២០២២នេះ លើជំនាញផ្នែកគណិតវិទ្យា និងការសាវជ្រាវនៅលំហរអាកាស ។ ព្រមជាមួយគ្នានេះ មូន ពេជ្រ ក៏ទទួលបានជំនាញបើកយន្តហោះផងដែរ..។

យ៉ាងណាក៏ដោយចុះ អ្វីដែលពិសេស និងកាន់តែភ្ញាក់់ផ្អើលថែមទៀតនោះ គឺលោកយាយវ័យចំណាស់របស់គាត់ បាននាំយកខ្សែគោ និងក្រមា ពីស្រុកខ្មែរ ដាក់ជាប់ខ្លួន រហូតដល់សហរដ្ឋអាមេរិក ដើម្បីធ្វើជាការដូរ ជូនចៅប្រុស ក្នុងថ្ងៃបញ្ចប់ការសិក្សាពី សាលាបណ្ឌិតសភាយោធាអាមេរិក ។

សូមបញ្ជាក់ថា ខ្សែគោ និងក្រមា ដែលលោកយាយ នាំយកពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ សហរដ្ឋអាមេរិកខាងលើនេះ គឺជាមរតកអនុស្សាវរីយ៍ របស់យុវជន មូន ពេជ្រ ធ្លាប់បានប្រើប្រាស់ជាប់ជាប្រចាំ នៅពេលរូបគេ នៅជាកុមារភាព លើទឹកដីជនបទនៅស្រុកកំណើត របស់ខ្លួន ..៕

អត្ថបទដែលជាប់ទាក់ទង