ចិន មិនទាន់អាចចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្ម និងសន្តិសុខ ជាមួយប្រទេស ១០ មកពីតំបន់មហាសមុទ្រប៉ាស៊ីហ្វិក នៅឡើយទេ
បរទេស ៖ ប្រភពព័ត៌មានពីទូរទស្សន៍ Aljazeera បានចេញផ្សាយថា នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២នេះ រដ្ឋមន្រ្តីការបរទេសចិន បានជួបប្រជុំជាមួយ ថ្នាក់ដឹកនាំប្រទេសចំនួន ១០ មកពីតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីជជែកអំពីគម្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសន្តិសុខជាមួយគ្នា..។ ក៏ប៉ុន្តែ កិច្ចប្រជុំខាងលើនេះ បានបិទបញ្ចប់ ដោយភាគីពាក់ព័ន្ធ មិនអាចឈានទៅចុះកិច្ចព្រមព្រៀង ជាមួយគ្នាបានទេ ព្រោះមិនមានការស្រុះស្រួលគ្នា ក្នុងចំណោមប្រទេសប្រទេស ដែលជាកូនកោះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក.. ៕ ប្រភព ៖ Aljazeera