មេបញ្ជាការកងទ័ពរុស្ស៊ី ២នាក់ទៀត បានស្លាប់ក្នុងសង្គ្រាម នៅអ៊ុយក្រែន

អ៊ុយក្រែន ៖ ប្រភពព័ត៌មាន Daily Mail និង Independent បានឲ្យដឹងនៅថ្ងៃនេះថា មេបញ្ជាការកងទ័ព រុស្ស៊ី ចំនួន ២ នាក់ទៀត បានស្លាប់ នៅក្នុងសង្គ្រាម ក្នុងប្រទេសអ៊ុយក្រែន រួមមានគឺ ៖

– លោកវរសេនីយ៍ទោ Alexander Dosyagayev អាយុ ៣៤ ឆ្នាំ ដែលជាមេបញ្ជាការកងទ័ពឆ័ត្រយោង នៃកងវរសេនាតូចលេខ១០៤។ ហើយ រូបលោកជាមេបញ្ជាការល្អជាងគេបំផុត ក្នុងកងទ័ពឆ័ត្រយោង របស់រុស្ស៊ី។

– លោកវរសេនីយឯក Vladimir Ivanov អាយុ ៤១ ឆ្នាំ ក៏ត្រូវបានសម្លាប់ដែរ។ លោកមេបញ្ជាការរូបនេះ ទទួលបន្ទុកខាងការឃោសនាផ្សព្វផ្សាយ។

រហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ី បានស្លាប់មេទ័ព ថ្នាក់វរសេនីយ៍ចំនួន ៤៨នាក់ ៕
(ប្រភព Daily Mail និង Independent)

អត្ថបទដែលជាប់ទាក់ទង