លោក អៀ ចាន់ណា ត្រូវបានចាប់និងឃុំខ្លួន នៅពន្ធនាគារព្រៃស ក្រោមបទចោទរួម «គំនិតក្បត់»

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន បានសម្រេចចេញដីកាឃុំខ្លួន ឈ្មោះ អៀ ចាន់ណា នៅពន្ធនាការព្រៃស ក្រោមការចោទប្រកាន់ពី បទរួម «គំនិតក្បត់» ប្រព្រឹត្តទៅកាលពីឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់។

ប្រភពបញ្ជាក់ថា លោក អៀ ចាន់ណា ដែលជាអតីតក្រុមចលនានិស្សិត និងជាតំណាងយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ប្រទេសន័រវេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្បែរផ្សារអ៉ីអន រាជធានីភ្នំពេញ តាមដីកា របស់តុលាការ ពាក់ព័ន្ធនឹងបទ «រួមគំនិតក្បត់»។

នេះបើយោងតាមការបញ្ជាក់ របស់ ក្រុមមន្រ្តីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុកនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ។

ក្រោយឃាត់ខ្លួន លោក អៀ ចាន់ណា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន សម្រេចចេញដីកាឃុំខ្លួន នៅពន្ធនាការព្រៃស ក្រោមការចោទប្រកាន់ពី បទរួម «គំនិតក្បត់»។

ប្រភពឲ្យដឹងថា លោក អៀ ចាន់ណា ទើបវិលចូលមកប្រទេសកម្ពុជា ហើយចូលរួមធ្វើសកម្មភាព ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឲ្យគណបក្សភ្លើងទៀន ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ។ ហើយបន្ទាប់ពី វត្តមាន របស់លោក វិលមកដល់កម្ពុជា មិនបានប៉ុន្មានថ្ងៃផង លោក អៀ ចាន់ណា ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួន តែម្តង ៕

អត្ថបទដែលជាប់ទាក់ទង