ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចុះពិនិត្យការសាងសង់ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣

ខេត្តព្រះសីហនុ ៖ អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ លោក គួច ចំរើន នៅព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

នាឱកាសនោះ លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារបច្ចេកទេស ទោះបីមានភ្លៀងយ៉ាងណាក៏ដោយ ក៏ក្រុមការងារនៅតែបំពេញការងារយ៉ាងមមាញឹក។

ជាមួយគ្នានោះ លោកក៏បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេស ត្រូវបង្កើនសកម្មភាពការងារឱ្យកាន់តែលឿនបន្ថែមទៀត ដើម្បីឱ្យការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ របស់យើង បានឆាប់រួចរាល់តាមផែនការគ្រោងទុក ប្រកបដោយគុណភាពតាមស្តង់ដារបច្ចេកទេស និងធានាបានការប្រើប្រាស់យូរអង្វែង សម្រាប់ជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង