អ្នកនាំពាក្យ​ គ.ជ.ប​ ៖​ ដំណើរការបោះឆ្នោតឃុំ- សង្កាត់ អាណត្តិទី៥​ មានដំណើរការរលូន

រាជធានីភ្នំពេញ ៖ អគ្គលេខាធិការរង​ និងជាអ្នកនាំពាក្យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ គឺ លោក​ សោម សូរីដា បានឲ្យដឹងថា​ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥​ នៅថ្ងៃអាទិត្យ ទី៥​ ខែមិថុនា ឆ្នាំ២០២២​នេះ​ នៅតាមបណ្តាការិយាល័យបោះឆ្នោតទាំង​ ​២៣៦០២ ការិយាល័យ​ ពុំទាន់មានបញ្ហានៃភាពមិនប្រក្រតីកេីតឡេីងនោះទេ​ ។

គ.ជ.ប បានបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានអ្នកបោះឆ្នោត ៩.២០៥.៦៨១ នាក់ និងមានការិយាល័យបោះឆ្នោតសរុប ២៣.៦០២ ការិយាល័យ។ ហើយថា សន្លឹកឆ្នោត ដែលត្រូវប្រើប្រាស់មានចំនួន ១១.៦១១.៤០០ សន្លឹក និងសន្លឹកឆ្នោតបម្រុងជាង ១លាន ២សែន សន្លឹក (១.២៣៩.០០០សន្លឹក)។ ទឹកខ្មៅលុបលាងមិនជ្រះ មានចំនួន ៥២០០០ដប ៕

អត្ថបទដែលជាប់ទាក់ទង