នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿង​ញៀន

ខេត្តព្រះសីហនុ ៖ នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីថ្ងែទី០៦ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញ​ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿង​ញៀន។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្មាន ម៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម​ ស្រុ​កព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៦កញ្ចប់ និង ទូរស័ព្ទដៃចំនួន ០១​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ច ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង