រថយន្តពីរគ្រឿងបុកគ្នា នៅស្រុកកំពង់សិលា របួសមនុស្ស៣នាក់

ខេត្ត​ព្រះសីហនុ ៖ តាម​របាយការណ៍ ​របស់​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ ​បានឱ្យដឹងថា នៅព្រឹក​ថ្ងៃចន្ទ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២២ មានមនុស្សចំនួន​ ០៣នាក់ បានរងរបួស​ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ០២គ្រឿង បានបុកគ្នាកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១២ៈ១០នាទី ស្ថិតនៅលើផ្លូវល្បឿនលឿន ត្រង់ចន្លោះគីឡូម៉ែត្ រ១៣៤-១៣៥ ស្ថិតក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក PRUIS ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កំពង់ស្ពឺ 2C-2141 បើកបរក្នុងទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដោយអ្នកបើកបរឈ្មោះ ឡុក សៅ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ហើយមានអ្នករួមដំណើរចំនួន ០៨នាក់ រងរបួសចំនួន ០២នាក់ ។ រថយន្តនេះ  បានបុកជាមួយ រថយន្ត ០១គ្រឿងទៀត ម៉ាកLEXUS RX350 ពណ៌ស ពាក់ស្លាកកលេខ ព្រះសីហនុ 2D-1838 ដែលមានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ អ្នកបើកបរឈ្មោះ បុន សុខុន ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅខេត្តព្រះសីហនុ អ្នករួមដំណើរចំនួន ០១នាក់ ឈ្មោះ ហូរ ម៉ារី ភេទស្រី អាយុ ៥៤ឆ្នាំ រងរបួសចុកទ្រូង ត្រូវបានសាច់ញាតិយកទៅមន្ទីរពេទ្យភ្នំពេញ។

សមត្ថកិច្ចបន្តថា វត្ថុតាងរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំពង់សិលា  ដើម្បីរង់ចាំរកដំណោះស្រាយ នៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង