ក្មេងស្រីម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវជាតិលេខ៤ នាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីម៉េាង ០២ និង៤០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ លេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៨- ១៧៩ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង បណ្តាលឲ្យ ក្មេងស្រី ០២នាក់ បងប្អូនបង្កើត (កូនភ្លោះ) ម្នាក់បានស្លាប់ និង ម្នាក់ទៀតរបួសធ្ងន់។

សមត្ថកិច្ចនគរបាល បន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើង រវាងម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAMS C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1J​-6270 បើកបរទិសដៅចេញពីផ្លូវសម្តចព្រះសង្ឃរាជទេពវង្ស អ្នកបើកបរឈ្មោះ ប៉ាក់ ស្រីតូច ភេទ ស្រី អាយុ​ ១៤ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ និងអ្នករួមដំណើរម្នាក់ ឈ្មោះ ប៉ាក់ ស្រីធំ ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ អ្នកទាំង០២ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាបងប្អូនភ្លោះ បានជ្រុលទៅ​បុកប៉ះរថយន្ដ ០១គ្រឿងម៉ាក HI NO ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-0934 (អ្នកបើក​បរមិនស្គាល់អត្ត​ស​ញ្ញា​ណរត់​គេចខ្លួនបាត់)​ ដែលកំពុងបើក​បរ លើផ្លូវជាតិលេខ៤ ក្នុងទិស​ដៅពីភ្នំពេញ-ខេត្តព្រះសី​ហនុ ដោយភាគីខាងម៉ូតបុកប៉ះចំ​ហៀងខាងស្តាំរថយន្តតែម្តង បណ្តាលឲ្យឈ្មោះ ប៉ាក់ ស្រីធំ អ្នករួមដំណើរលើម៉ូតូស្លាប់នៅមន្ទីរពេទ្យ និង ឈ្មោះ ប៉ាក់ ស្រីតូច អ្នក​បើកបរម៉ូតូ រងរបួសធ្ងន់ ។​

បច្ចុប្បន្ន ករណីខាងលើនេះ សមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់បាននាំយកវត្ថុតាងរថយន្តនិងម៉ូតូ មកចាត់ចែងបន្ដតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង