បុរសម្នាក់ខ្វះលុយបង្គ្រប់ការប្រពន្ឋ បានរត់មកលុតជង្គង់ថ្វាយបង្គំ ឧកញ៉ា ម៉ុង ឫទ្ឋី រួចក៏បានលុយការប្រពន្ធភ្លាម..

ខេត្តព្រះសីហនុ ៖ យោងតាមផេកផ្លូវការ របស់លោកឧកញ៉ា ម៉ុង ឫទ្ឋី ដែលបានបង្ហោះ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ មានខ្លឹមសារ ៖

” ថ្ងៃ​នេះ​ ពិតជា​សំណាង​ខ្លាំង​ណាស់​ខ្ញុំ​ ដេីររក​អុស​ប្រទះឃេីញ​ហ្គាស់ទៅវិញ​ ។ ចុះមក​ពិនិត្យ​មេីលការងារ​សាងសង់​ លំនៅឋាន​អោយ​បុគ្គលិក​កម្មករ​ ស្រាប់តែមាន​កម្មករ​ម្នាក់រត់មក​ ថ្វាយ​បង្គំ​៣ដង ហេីយ​ពោលពាក្យ​ថា​ ស្រឡាញ់ប្រពន្ធ​ ម៉ែគាត់​បង្គាប់​បីពាន់​ដុល្លារ​ ពេលនេះ​ សន្សំប្រាក់​ខែបានតែ​មួយពាន់ប្រាំរយទេ​, បេីអ៊ំ ចង់អោយខ្ញុំរស់នៅ​តទៅមុខទៀត​ សុំសុំលោកអ៊ំជួយ​ ១៥០០​ដុល្លារ​បន្ថែម​ទៀត​មក​ ខ្ញុំទ្រាំ​ទៅ​មុខទៀត​លែងបានហេីយ​ ។ អត់មានរឿងអី​ ដែលត្រូវ​ប្រកែក​ប្រណាំង​ទេ​ ​មានតែ​ជូនតាម​សំណេី​តែ​ប៉ុណ្ណឹង​ឯង​ “៕

អត្ថបទដែលជាប់ទាក់ទង