ជនជាតិចិន២ក្រុម បើកឆាកប្រយុទ្ធគ្នា ផ្អើលរាត្រីក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋមថា នៅម៉ោង ០៨ និង៣០នាទី យប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ មានករណីជនជាតិចិន ០២ក្រុម បានប្រើហិង្សាដាក់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ នៅចំណុចមុខហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មានបុរសជនជាតិចិន ចំនួន ០២នាក់ ដែលតែងមកញ៉ាំអាហារ នៅហាងកាហ្វេខាងលើ ជាបន្តបម្ទាប់ ប៉ុន្តែក្រោយមកស្រាប់តែបានឃើញរថយន្តមួយគ្រឿងគ្នា ៥នាក់ បានជិះមកឈប់ នៅមុខហាងនេះ រួចបុរសជនជាតិចិន ទាំង ០២នាក់ ដែលនៅខាងក្នុងហាងកាហ្វេនោះ ក៏បានចេញមកខាងក្រៅ ហើយក៏ត្រូវបានជនជាតិចិន ០៣នាក់ ដែលជិះលើរថយន្តខាងលើ ក៏បានចុះមកប្រើហិង្សា ទៅលើបុរសចិន ០២នាក់នោះ..។

ប៉ុន្តែភ្លាមៗនោះ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងបក្ខពួក ០៤នាក់ទៀត បានជិះរថយន្តគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក៏បាននាំខ្លួនជនសង្ស័យ និងជនរងគ្រោះទៅសាកសួរ នៅអធិការនគរបាលក្រុងព្រះសីហនុ ៕

 

អត្ថបទដែលជាប់ទាក់ទង