រដ្ឋមន្ត្រីការបរទេសកម្ពុជា ច្រានចោលការចោទប្រកាន់ អំពីមូលដ្ឋានកងទ័ពជើងទឹករាម  

រាជធានីភ្នំពេញ ៖ ឆ្លើយតបចំពោះការសាកសួរ របសលើលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជុំវិញព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយ ដោយបណ្ដាញសារព័ត៌មានមួយចំនួនកាលពីពេលថ្មីៗ ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម,  លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានច្រានចោលការចោទប្រកាន់ដោយគ្មាន មូលដ្ឋានទាំងនោះមកលើកម្ពុជា ដោយបញ្ជាក់ជាថ្មី នូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះ រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើ ទឹកដីកម្ពុជា ឡើយ ។

លោកបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ  គឺធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក របស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។

ការលើកឡើង របស់លោក ប្រាក់ សុខុន បានធ្វើឡើង នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង