ឯកឧត្តមនាយឧត្តម​នាវី ទៀ វិញ និងលោកជំទាវ  នាំយកទៀន​ព្រះវស្សា​ និងបច្ច័យ ទៅប្រគេនព្រះសង្ឃ៥វត្ត ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម នាយឧត្តម​នាវី ទៀ វិញ និង លោកជំទាវ  កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញនាំយកទៀន​ព្រះវស្សា​ ទេយ្យវត្ថុ និងបច្ច័យមួយចំនួន យកទៅប្រគេនព្រះសង្ឃចំនួន​ ០៥វត្ត ក្នុងខេត្តព្រះសីហនុ សម្រាប់ពិធីបុណ្យចូលព្រះវស្សា នាឆ្នាំ២០២២ នេះ។
ពិធីនេះ ប្រារព្ធ​ធ្វើ​រួមគ្នានៅ​វត្ត​ឥន្ទ​ញាណ ហៅ​វត្ត​ក្រោម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

គួររំលឹកថា ជារៀងរាល់ឆ្នាំ នៅមុនពិធីបុណ្យចូលព្រះវស្សាមកដល់ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ ព្រមទាំងបុត្រ តែងបាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃចំនួន ០៥ វត្ត ក្នុងខេត្តព្រះសីហនុ រួមមាន៖ វត្តឥន្ទញ្ញាណ, វត្តជោតញ្ញាណក្នុងក្រុងព្រះសីហនុ, វត្តឧត្តមវិញ្ញាណរាម, វត្តអូរចំណារ ក្នុងស្រុកព្រៃនប់ និងវត្តពោធិ៍មានជ័យ ក្នុងស្រុកស្ទឹងហាវ ៕

អត្ថបទដែលជាប់ទាក់ទង