ឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតស្ត្រីម្នាក់ទៀត ដែលត្រូវពស់វែកចឹកនៅលើកោះរ៉ុង

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) មានទីតាំងនៅខេត្តព្រះសីហនុ មានប្រសាសន៍ថា រូបលោក បន្ទាប់ពីទទួលបានព័ត៌មានថា មានស្ត្រីម្នាក់ រស់នៅលើកោះរ៉ុង ត្រូវពស់វែកចឹកត្រូវចំកជើងខាងស្តាំ
ហើយខ្វះមធ្យោបាយដឹកជញ្ជូន មកសង្គ្រោះនៅមន្ទីរពេទ្យ នាក្រុងព្រះសីហនុ។ ភ្លាមៗនោះ រូបលោក ក៏បានបញ្ជូនបុគ្គលិក និងអូប័រល្បឿនលឿន របស់ក្រុមហ៊ុន G.T.V.C ឲ្យទៅទទួលយកស្ត្រីរងគ្រោះ បញ្ជូនយកមកកាន់មន្ទីរពេទ្យលើដីគោក ក្នុងក្រុងព្រះសីហនុ ដើម្បីពិនិត្យព្យាបាលរបួស ឲ្យបានទាន់ពេល ។
សកម្មភាពមនុស្សធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារ របស់លោក គឺបានធ្វើឡើង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ។

លោកឧកញ៉ា ទៀ វិចិត្រ ដែលជាសមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តព្រះសីហនុ ផងនោះ បញ្ជាក់បន្តថា ពលរដ្ឋរងគ្រោះត្រូវពស់ចឹកខាងលើ មានឈ្មោះ ផល កាន់ម៉ារីយា ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បន្ទាប់មក ស្រ្តីរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន G.T.V.C ឆ្ពោះមកកាន់កំពង់ផែ ក្នុងក្រុងព្រះសីហនុ រួចដឹកបន្តតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែក ខេត្តព្រះសីហនុ ។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យជំនាញ កំពុងយកចិត្តទុកដាក់ពិនិត្យព្យាបាល ស្ត្រីរងគ្រោះ ដោយយកចិត្តទុកដាក់ ៕

អត្ថបទដែលជាប់ទាក់ទង