អតីតស្នងការរងនគរបាល ខេត្តកណ្តាល លោកស្រេង សុខា ត្រូវបានបញ្ជូនចេញពីពន្ធនាគារខេត្តកណ្តាល វិញហើយ នៅព្រលប់នេះ

ខេត្តកណ្តាល ៖ អតីតស្នងការរងនគរបាលខេត្តកណ្តាល គឺ លោក ស្រេង សុខា ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារខេត្តកណ្តាល វិញហើយ នៅព្រលប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ។

នេះបើយោងតាម ការបញ្ជាក់ របស់ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ប្រាប់អ្នកសារព័ត៌មាននៅព្រលប់ថ្ងៃអាទិត្យនេះ។

លោក ឯក ស៊ុនរស្មី បញ្ជាក់ខ្លីថា ” ជានីតិវិធី គឺឱ្យគាត់ត្រឡប់ទៅវិញតាមដីកា បញ្ឈប់ឱ្យចាប់ខ្លួនលេខ២៩ ដ.ក.ឧ/២២ របស់សភាព្រហ្មទណ្ឌ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នោះហើយ “៕

អត្ថបទដែលជាប់ទាក់ទង