ផ្ទុះអាវុធនៅក្រុងព្រះសីហនុ បណ្តាលឱ្យមនុស្សម្នាក់ រងរបួស

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា មានករណីផ្ទុកអាវុធ រវាងជនជាតិចិន និងជនជាតិចិន កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវ២ធ្នូ (ផ្លូវអន្ទុងអាំង) ជិតអូតែលសុខា ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បណ្ដាលឱ្យអ្នកបើកឡានជនជាតិខ្មែរ (បើកឡានឱ្យចិន) រងរបួស ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យឯកជន។

សមត្ថកិច្ច បានបន្តថា ក្រោយពីផ្ទុះអាវុធជនសង្ស័យ បានបើករថយន្តយកទៅផ្លុងចោលនៅឯស្រុកព្រៃនប់។

ជុំវិញករណីខាងលើនេះ កម្លាំងសមត្ថកិច្ច បានកំណត់មុខសញ្ញាជនសង្ស័យជាជនជាតិចិនបានហើយ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង