ជនជាតិវៀតណាម បាញ់អធិការរងនគរបាលក្រុងព្រះសីហនុ ម្នាក់ឲ្យរងរបួសធ្ងន់

ខេត្តព្រះសីហនុ ៖ នគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា កាលពីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មានអ្នកបើកបររថយន្តតាក់ស៊ីរាយការណ៍មកថា មានជនជាតិវៀតណាមមួយក្រុមជិះរថយន្តរបស់គាត់ ហើយបានដកកាំភ្លើងភ្ជុងគំរាមគាត់ ក្រោយពីទទួលបានបណ្តឹងភ្លាម សមត្ថកិច្ចបានដាក់កម្លាំងស្ទាក់ដើម្បីត្រួតពិនិត្យ នៅចំណុចផ្លូវអាឡាំងដឺឡុងចុះមកឆាយណាថោន ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ លុះមុខសញ្ញាមកដល់សមត្ថកិច្ចក៏បានចូលទៅត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យទាំងនោះ ព្យាយាមមិនសហការជាមួយសមត្ថកិច្ច ហើយបុរសជនជាតិម្នាក់ ក្នុងចំណោម៥ នាក់នោះ ក៏បានទាញកាំភ្លើងបាញ់មកលើសមត្ថកិច្ច ១គ្រាប់ បណ្តាលឱ្យលោកអធិការរងម្នាក់ បានរងរបួសជើងខាងស្តាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជន សេតេ។

សមត្ថកិច្ចបន្តថា ករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៥ នាក់ (ស្រី ២នាក់) និងដកហូតកាំភ្លើងបាន ១ដើម៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង