សមត្ថកិច្ចខេត្តព្រះសីហនុ នឹងចាត់វិធានការ លើការជក់ថ្នាំ ឬបារីអេឡិកត្រូនិក(Vape) ដែលកំពុងពង្វក់យុវជន

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ គឺលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញផ្សព្វផ្សាយថា សមត្ថកិច្ចនឹងចាត់វិធានការ លើថ្នាំជក់ប្រភេទថ្មី ឬបារីអេឡិកត្រូនិក (Vape) ក្រោយមានសំណូមពរពីប្រជាពលរដ្ឋ ជាមាតាបិតា អាណាព្យាបាល ថាថ្នាំជក់ប្រភេទថ្មីនេះ កំពុងពង្វក់យុវជន។

មានការកត់សម្គាល់ពីអ្នកជំនាញផ្នែកសុខភាពថា ការប្រើប្រាស់បារីប្រភេទថ្មី ឬបារីអេឡិកត្រូនិក (Vape) ក្នុងពេលបច្ចុប្បន្ន គឺមានសន្ទុះខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ភាគច្រើនជាយុវជន ស្របពេល ដែលការស្រាវជ្រាវខ្លះ បានឱ្យដឹងថា ការប្រើប្រាស់បារីប្រភេទថ្មីនេះ គឺផ្តល់ឥទ្ធិពលអាក្រក់ ស្មើនឹងការប្រើប្រាស់បារីធម្មតា ហើយក៏ជាភ្នាក់ងារចម្លងរោគរហ័ស ដែលកើតចេញពីការប្រើប្រាស់ឧបករណ៍ជក់រួមគ្នា ហើយវាក៏ជាច្រកទ្វារ ដែលអាចឆ្ពោះទៅកាន់ការប្រើប្រាស់គ្រឿងញៀន ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង