គ្រួសារមួយរស់នៅខេត្តព្រះសីហនុ ប្រកាសរកម្តាយមីង ឈ្មោះ ផល ដែលបាត់ខ្លួនពីផ្ទះច្រើនឆ្នាំ..

ខេត្តព្រះសីហនុ ៖ សមាជិកក្រុមគ្រួសារមួយ រស់នៅក្រុងព្រះសីហនុ បានប្រកាសស្វែងរកសាច់ញាតិ របស់គាត់ម្នាក់ ត្រូវជាម្តាយមីង មានឈ្មោះ មីង ផល ដែលមានភិនភាគ ដូចក្នុងរូបថត ភ្ជាប់មកជាមួយ.. ។

សមាជិកគ្រួសារស្ត្រីបាត់ខ្លួន បញ្ជាក់ថា ម្តាយមីង របស់គាត់ បានបាត់ខ្លួនចេញពីផ្ទះ ជាច្រើនឆ្នាំកន្លងមកហើយៗ ក្រុមគ្រួសារ បានខំព្យាយាមស្វែងរកគ្រប់ច្រកល្ហក ប៉ុន្តែរកមិនឃើញសោះ..។

ផ្តើមពីបញ្ហានេះ ប្រសិនបើ ប្រជាពលរដ្ឋ ឬបងប្អូនណា បានឃើញ ឬជួបរូបគាត់ ដូចក្នុងរូបថត នៅទីកន្លែងណាមួយ សូមអនុគ្រោះ ជួយផ្តល់ដំណឹងនេះ តាមទូរស័ព្ទ : ០៩៧ ៧៩៣ ០០១៤ ព្រោះសាច់ញាតិ មានកានឹករលឹក និងព្រួយបារម្ភ ចំពោះសុវត្ថិភាព របស់គាត់ជាខ្លាំង ..។

សូមជួយផ្សព្វផ្សាយ , ចែករំលែក ឬ Shared បន្ត  ជូនដល់គ្រួសារសមាជិកគ្រួសារខាងលើ ដោយអនុគ្រោះផងចុះ..៕

អត្ថបទដែលជាប់ទាក់ទង