អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនសង្ស័យ២០នាក់ ទៅតុលាការផ្តន្ទាទោស ករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ មន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ មានជនសង្ស័យចំនួន ២០នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រះសីហនុ បន្តនីតិវិធី ក្រោយបញ្ចប់ការសាកសួរ ពាក់ព័ន្ធបទល្មើសជួញដូរ និងរក្សាទុកគ្រឿងញៀន ដោយខុសច្បាប់។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង ២០នាក់ ខាងលើ រួមមាន៖

០១- ឈ្មោះ សិត ពិសិទ្ធ ហៅអាខ្មៅ ភេទប្រុស អាយុ ២៣ឆ្នាំ ទីកន្លែងកំណើតភូមិព្រែកក្ដី ឃុំព្រែកក្ដី ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។
០២- ឈ្មោះ ចាន់ វិត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត ភូមិអូរចារ សង្កាត់អូរចារ ខេត្តបាត់ដំបង ស្នាក់នៅ បណ្ដោះអាសន្នក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
០៣- ឈ្មោះ សេង រតនៈ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិរោងវែង ស្រុកកំពង់ត្រាច ខេត្តកំពត ស្នាក់នៅសង្កាត់ លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
០៤- ឈ្មោះ LY SHU SHENG ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិចិន មុខរបរយាមកា ប៉ាល។
០៥- ឈ្មោះ សឿន សេង ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ស្នាក់នៅលើទូកនេសាទ ស្រុកកំណើតភូមិក្រចាប ឃុំព្រៃខ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង។
០៦- ឈ្មោះ វី លី ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករនេសាទ ស្នាក់លើទូក ស្រុកកំណើតភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពាររាំង ខេត្តព្រៃវែង។
០៧- ឈ្មោះ សឿន ស្រ៑ាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ស្នាក់នៅលើទូក ស្រុកកំណើតភូមិស្រែមុត ឃុំកញ្ចៀច ស្រុកកញ្ចៀច ខេត្តព្រៃវែង។
០៨- ឈ្មោះ ម៉ាញ់ ឌឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ស្នាក់លើទូក ស្រុកកំណើតភូមិបត់សេមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
០៩- ឈ្មោះ ឡេង សុខ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្រុម៧ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
១០- ឈ្មោះ អឿន អាន ភេទប្រុស អាយុ ២៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិប្រាកដ រស់នៅក្រុម១៤ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
១១- ឈ្មោះ អាន សំអន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១៤ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
១២- ឈ្មោះ អាន សំអ៊ុន ភេទប្រុសអាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១៤ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
១៣- ឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១៤ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
១៤- ឈ្មោះ រស់ ឆាងកា ភេទប្រុសអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
១៥- ឈ្មោះ ឈុន យន្ត័ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១៦ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
១៦- ឈ្មោះ យ៉ាន់ ពិសិទ្ធ ភេទប្រុសអាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡានស្នាក់នៅក្រុម១៣ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
១៧- ឈ្មោះ អឿ សុវណ្ណ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
១៨- ឈ្មោះ ជ្រេង ពៅសិលា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុម១១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
១៩- ឈ្មោះ មាស សុផល ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅក្រុម១១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
២០- ឈ្មោះ ង៉ែត សើន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដស្នាក់នៅក្រុម១១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ២៥កញ្ចប់, ទូរស័ព្ទដៃចំនួន ១០គ្រឿង, ដែកកេះចំនួន ១៩, ជញ្ជីងថ្លឹងចំនួន ០១, ប្រាក់រៀល ៤៧០០០០រៀល, ឧបករណ៍សម្រាប់ជក់ចំនួន ៣០, ដបជក់ចំនួន ១, កន្ត្រៃចំនួន ១, ដាវចំនួន ២ដើម, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១ប័ណ្ណ, ចាក់វ៉ាក់សាំងកូវីដ-១៩ចំនួន ១, លិខិតឆ្លងដែនចំនួន ២ និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង ២០នាក់ ខាងលើ សមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃទី១៨ និង១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចទីតាំងផ្សេងៗគ្នា។

ដោយឡែក ជនសង្ស័យ ០២នាក់ ផ្សេងទៀត ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួចហើយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២។ ជនសង្ស័យទាំង០២ មានឈ្មោះ សៅ បារាំង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខមុខរបរកម្មករ និងឈ្មោះ ហេង ប៊ុនធឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់។ ហើយ បច្ចុប្បន្នស្នាក់នៅភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ០១កញ្ចប់, ទូរស័ព្ទចំនួន ០២គ្រឿង និង ម៉ូតូម៉ាកសង់ C១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ផលិតឆ្នាំ២០១៣ ចំនួន ០១គ្រឿង។

ជនសង្ស័យបង្ក្រាបបាន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង