លោក​ ស​ ថេត​ ៖ មន្ត្រីទាំងអស់ត្រូវបម្រេីពលរដ្ឋ ឲ្យបានល្អ​ ជាពិសេសការធ្វេីសៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ ត្រូវធ្វេីឲ្យឆាប់រហ័សបំផុត​

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ មានប្រសាសន៍ថា មន្ត្រីទាំងអស់ ត្រូវតែបម្រេីប្រជាពលរដ្ឋ ឲ្យបានល្អ​ ជាពិសេសការធ្វេីសៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ ត្រូវតែធ្វេីឲ្យបានឆាប់រហ័សបំផុត​ ព្រោះចុះហត្ថលេខាត្រឹមលោកអធិការខណ្ឌ​ និងលោកនាយប៉ុស្តិ៍​ តែប៉ុណ្ណោះ​ ។

គួររំលឹកថា ក្រោយការអនុវត្តតាមបទបញ្ជា​ និងការណែនាំជាប្រចាំ របស់លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ មួយរយ:ពេលកន្លងមកនេះ​ មន្ត្រីថ្នាក់ក្រោមតាមបណ្តាខណ្ឌ​ ប៉ុស្តិ៍​ ភាគច្រេីន បានអនុវត្តការងារបម្រេីប្រជាពលរដ្ឋ បានយ៉ាងល្អ​ ជាពិសេស គឺការប្រេីប្រាស់ពាក្យសម្តី​ និងកាយវិការសមរម្យ ជាមួយប្រជាពលរដ្ឋ​ ក៏ដូចជាការផ្តល់សេវាជូនប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស​។

ទោះជាយ៉ាងណា ក៏នៅមានមន្ត្រីមួយចំនួនតូច អនុវត្តមិនទាន់បានល្អជូនប្រជាពលរដ្ឋ​ ដូច្នេះត្រូវតែកែប្រែទម្លាប់នេះ​ មកបម្រេីប្រជាពលរដ្ឋឲ្យបានល្អ​ និងទទួលបាននូវភាពទុកចិត្ត​ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ​ ។

ជាពិសេសជាងនេះ ប្រសិនបេីមានករណីយឺតយាវ​ និងបម្រេីប្រជាពលរដ្ឋ មិនបានល្អ​ សូមទំនាក់ទំនង​លេខទូរសព្ទ : 069 516 999 ៕

អត្ថបទដែលជាប់ទាក់ទង