នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តព្រះសីហនុ ៖ នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចផ្លូវក្រោយរោងចក្រ ស្ថិតក្នុងភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ពន្ធ័ករណីគ្រឿងញៀន។
សមត្ថកិច្ច បានបន្តថា ជនសង្ស័យឈ្មោះ ឡាំ អ៊ូ ម៉ើត ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៣កញ្ចប់, ជញ្ជីងថ្លឹង ០១គ្រឿង, ទូរស័ព្ទចំនួន ០២គ្រឿង, ថង់សំរាប់វិចខ្ចប់ចំនួន ០៣ដុំ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងចាត់ការតាមនិតិវិធីច្បាប់៕ ដោយ៖ ហ្វារីត