អត្រាអ្នកបានចាក់វ៉ាក់សាំង​កូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា ​មាន​ ១៥,០៧៩,១០៦​នាក់​

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសកម្ពុជា សរុបមានចំនួន ១៥,០៧៩,១០៦​ នាក់​ ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួមមាន៖
– លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់
– លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
– លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៤០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
– លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៤,៥៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
– លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៩,៤១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
– លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,២៤% ៕

អត្ថបទដែលជាប់ទាក់ទង