​តុលាការខេត្តព្រះសីហនុ ឃុំខ្លួនជនសង្ស័យ​៩នាក់ ​ពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់​

ខេត្តព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានឲ្យដឹងថា ​ជនសង្ស័យសរុបចំនួន ០៩នាក់ ដែលជាប់​ពាក់ពន្ធ័ការប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់ ដែលនគរបាលខេត្តព្រះសីហនុ រួមសហការជាមួយ កម្លាំងនគរបាលនាយ​កដ្ឋាន​កណ្ដាល​សន្តិសុខ​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ និង​ ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​-ខេត្ត​មួយចំនួន​ទៀត ​បង្ក្រាបបានជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២២ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ក្នុងពន្ធនាគាខេត្តព្រះសីហនុ ស្របតាមនីតិវិធីច្បាប់រួចរាល់ហើយ​។

លោក ជួន ណារិន្ទ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២​ថា ជនសង្ស័យ ដែលនគរបាលបង្ក្រាបបាន សរុបចំនួន ០៩នាក់ រួមមាន៖ ជនជាតិវៀតណាម ចំនួន ០៣នាក់ (ស្រី០១នាក់) និងជនជាតិខ្មែរចំនួន ០៦នាក់ (ប្រុស) ។

ដោយឡែក ចំពោះវត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន មានដូចជា ៖ អាវុធបាញ់គ្រាប់ពិតចំនួន ១១ដើម គ្រាប់ចំរុះ រួមនិងអាវុធកែឆ្នៃច្រើនដើមទៀត។ ហើយថា អាវុធ និងគ្រាប់ទាំងអស់នេះ មួយចំនួន បានដកហូតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងមួយចំនួនទៀត បានដកហូតពីបណ្តាខេត្តផ្សេងៗ​ គឺនៅតាមទីតាំង ដែលកម្លាំងសមត្ថកិច្ច ចុះបង្ក្រាប និងចាប់ខ្លួនជនល្មើស ៕

អត្ថបទដែលជាប់ទាក់ទង