​នគរបាលខណ្ឌជ្រោយចង្វារ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច​ ស្លាកលេខរថយន្ត

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ស្លាកលេខរថយន្ត) នៅចំណុចផ្លូវបេតុង ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅម៉ោងប្រមាណ ០១ និង៣០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២​។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ជៀប សាវឿន ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅ​ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីបន្តនិតិវិធី​៕
អត្ថបទដែលជាប់ទាក់ទង