តំបន់មាត់សមុទ្រ នឹងមានភ្លៀងច្រើន ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា​

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ​២០២២ គឺអាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែក តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះ នៅលើលម្ហសមុទ្រ ​អាច​មានភ្លៀងខ្យល់បោកបក់ខ្លាំង និងរលកសមទ្រធំៗ ៕

អត្ថបទដែលជាប់ទាក់ទង